ក្រុមហ៊ុនសាន់ហ្វ្លែរ (Sunflare) មានទិសដៅធ្វើជាដៃគូបញ្ញារបស់លោកអ្នក ដែលជាអតិថិជនដ៏សំខាន់របស់យើងខ្ញុំ ដោយផ្អែកលើសមិទ្ធិផលការងារជាច្រើនឆ្នាំមកហើយ ក្នុងនាមជាក្រុមហ៊ុនបកប្រែ។
ម្យ៉ាងទៀត យើងខ្ញុំជួយទ្រទ្រង់ជាសកល ចំពោះសំណូមពរពាក់ព័ន្ធនឹងឯកសាររបស់លោកអ្នក គ្រប់វិស័យ។
យើងខ្ញុំនឹងខំក្ដាប់ឱ្យបានទាន់ពេលវេលា និងឪ្យបានត្រឹមត្រូវ នូវបញ្ហាដែលលោកអ្នកមានបច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងឯកសារ ព្រមទាំងផ្ដល់ចម្លើយសមស្រប។

ស្ដីពីក្រុមហ៊ុន

ឈ្មោះក្រុមហ៊ុន Sunflare Co., Ltd.
កាលបរិច្ឆេទនៃការបង្កើត ថ្ងៃទី១ ខែសីហា ឆ្នាំ ១៩៧១
អាសយដ្ឋាន ទីស្នាក់ការកណ្ដាល តូក្យូ
Shinjuku Hirose Bldg., 4-7 Yotsuya, Shinjuku-ku,
Tokyo, 160-0004, Japan
ប្រធាន Hiroyuki Sasai
ខ្លឹមសារនៃអាជីវកម្ម

បកប្រែ និង ចងក្រងឯកសារ

  • ការបកប្រែ
  • ការសម្របទៅតាមតំបន់
  • ការនិពន្ធ (បច្ចេកទេសនិងវេជ្ជសាស្ត្រ)
  • សេវាកម្មច្នៃប្រឌិត (ឌេហ្សាញ, DTP, Web និង វីឌេអូ)

ការពិគ្រោះ

  • ការពិគ្រោះអំពីរបៀបធ្វើឯកសារ
  • ការស្រាវជ្រាវ (ច្បាប់, បទដ្ឋានគតិយុត្តិ, ស្តង់ដារ និង ប្រកាសណីយប័ត្រតក្កកម្ម)
  • ជំនួយក្នុងការចុះបញ្ជី និង ការដាក់ពាក្យសុំ (ប្រកាសណីយប័ត្រតក្កកម្ម, ការសុំការអនុញ្ញាតស្ដីពីឱសថ និង ឧបករណ៍ពេទ្យ)

ការអប់រំ និង ការបណ្ដុះបណ្ដាល

  • វិទ្យាស្ថានសាន់ហ្វ្លែរ
  • ការប្រឡងយកវិញ្ញាបណ្ណប័ត្របកប្រែ
  • ការសិក្សាភាសាសម្រាប់ក្រុមហ៊ុន
  • សិក្ខាសាលា (ប្រកាសណីយប័ត្រតក្កកម្ម និង ឧបករណ៍ពេទ្យ)
ការទទួលអាជ្ញាប័ណ្ណ អាជ្ញាប័ណ្ណ ISO 27001, ISO 9001, ISO 17100 និងម៉ាកសញ្ញាស្ដីពីការការពារព័ត៌មានបុគ្គលឯកជន (JIPDEC)
ការផលិត និង ការលក់ឧបរណ៍ពេទ្យ

បានទទួលអាជ្ញាប័ណ្ណ ISO 27001 និង ISO 9001

ចំពោះអតិថិជនយើងខ្ញុំ គេមានតម្រូវការសំបូរបែបពាក់ព័ន្ធនឹងឯកសារ។ យើងខ្ញុំទទួលទិន្នន័យដ៏សំខាន់ពីលោកអ្នក ហើយខំប្រឹងប្រែងរក្សាសុវត្ថិភាពយ៉ាងរឹងមាំក្នុងការប្រគល់ជូននូវលទ្ធផលការងារប្រកបដោយគុណភាពខ្ពស់ ស្របតាមប្រព័ន្ធគ្រប់គ្រងអន្តរជាតិ។

មានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មច្រើនប្រភេទ។

ដើម្បីធានានូវជំនឿទុកចិត្តពីអតិថិជន យើងខ្ញុំបានបង្កើតជាក្រុមតាមវិស័យនីមួយៗ ដោយមានជំនាញការដែលមានបទពិសោធន៍ក្នុងវិស័យនោះ ធ្វើសកម្មភាពដោះស្រាយបញ្ហាជាមួយលោកអ្នកដោយផ្ទាល់។

មានជំនាញជាង ៧០ភាសា

បើសិនជាក្រុមហ៊ុនណាមួយចង់អភិវឌ្ឍអាជីវកម្មរបស់ខ្លួនក្នុងពិភពលោក ក្រុមហ៊ុននោះចាំបាច់ត្រូវយល់ដឹងអំពីភាសានិងវប្បធម៌នៃប្រទេសដែលជាមុខសញ្ញានោះ។ ដើម្បីនាំលោកអ្នកទៅរកជោគជ័យ ក្រុមហ៊ុនសាន់ហ្វ្លែរយើងខ្ញុំមានជំនាញការជាង ៧០ភាស ដែលយល់ច្បាស់អំពីវប្បធម៌នៃប្រទេសនីមួយៗនោះ។ អ្នកទាំងនោះអាចផ្ដល់ជំនួយតាមតម្រូវការ និងទាន់ពេលវេលា ដើម្បីធ្វើឱ្យអាជីវកម្មរបស់លោកអ្នកបានទទួលជោគជ័យ។ ជំនាញការទាំងនោះចេះភាសាច្បាស់លាស់ អាចផ្ដល់សេវាកម្មក្នុងការធ្វើឯកសារ ដូចជា ឯកសារគតិយុត្តិ និក្ខេបបទបច្ចេកវិជ្ជា ឬសំណូមពាក្យគតិយុត្តិជាដើម ជូនលោកអ្នកប្រកបដោយគុណភាពខ្ពស់។